The purpose of this exercise to bundle
up section Skills and Strengths (Discovering my skills, Seeing my
strengths through the eyes of others, Skills and characteristics as first
signposts to career paths, and/or Multiple Intelligences Test) with strength
cards. The objective is to help students picture their strengths, skills and
good characteristics as a whole. Also, the objective is to extend thinking on how
weak points can be developed through learning and practicing – how weaknesses
can be turned into strengths.
This exercise can be applied as an
individual activity in face-to-face counseling or classroom counseling. It can
be used as a homework assignment as well.
Guidelines
First, ask students to collect and
write on a piece of paper all their skills, strengths and good characteristics they
have listed in previous exercises.
Then, ask students to select five
key strengths. Continue as follows:
1) ask
students to pick one strength out of the five chosen ones as a special or
greatest strength and write it on “The Joker” card
2) ask
students to write the other four key strengths on “The Aces”, one strength on
each card
Extend discussion from strengths
to skills and characteristics which students think they need to develop
further. Then, ask students to pick two skills or characteristics that they
presently find as their weak points and write them on “The Tens”, one weak
point on each card. Ask them also to describe briefly how they will develop
these skills (e.g. practice more, study…).
ជំនាញនិងភាពខ្លាំង III
កាតនៃភាពខំា្លងរបស់ខ្ញុំ
គោលបំណងនៃលំហាត់នេះគឺប្រមូលដាក់ចូលគ្នានូវផ្នែកជំនាញ
និងភាពខ្លាំង (ការស្វែងយល់នូវជំនាញ ការយល់ពីភាពខ្លាំងតាមក្រសែភ្នែកអ្នកដទៃ ជំនាញ
និងបុគ្គលិកលក្ខណៈជាសញ្ញាដំបូងឆ្ពោះទៅកាន់ផ្លូវអាជីព ហើយ/ឬ
តេស្តនៃទម្រង់ពហុបញ្ញា) ជាមួយនិងកាតនៃភាពខ្លាំងរបស់ខ្ញុំ។ គោលដៅគឺជួយឲ្យសិស្សមើលឃើញពីភាពខ្លាំងរបស់គេ
ជំនាញ និងបុគ្គលិកលក្ខណៈល្អៗ ជារូបភាពរួម។ គោលបំណងនេះក៏ជួយពង្រីកការគិតចំពោះការអភិវឌ្ឍន៍ភាពខ្សោយតាមរយៈការសិក្សា
និងការអនុវត្តន៍ ពោលគឺរបៀបនៃការផ្លាស់ប្តូរភាពខ្សោយឲ្យទៅជាភាពខ្លាំង។
លំហាត់នេះអាចប្រើបានសំរាប់សកម្មភាពជាបុគ្គលក្នុងការពិគ្រោះយោបល់ទល់មុខ
ឬការពិគ្រោះយោបល់នៅក្នុងថា្នក់រៀន។ វាអាចដាក់ជាកិច្ចការផ្ទះបានដែរ។
ការណែនាំ
ដំបូងស្នើរសុំឲ្យសិស្សប្រមូល និងសរសេរនៅលើក្រដាសនូវជំនាញទាំងអស់របស់គេ
ភាពខ្លាំង បុគ្គលិកលក្ខណៈល្អៗដែលបានកត់ទុកនៅក្នុងលំហាត់មុន។
បន្ទាប់មក
ប្រាប់ឲ្យសិស្សជ្រើសយកភាពខ្លាំងសំខាន់ចំនួន៥។ បន្តដូចខាងក្រោមៈ
១)
ប្រាប់ឲ្យសិស្សជ្រើសយកចំណុចខាំ្លងតែមួយពីភាពខាំ្លងទាំង៥ ដែលជាចំណុចពិសេស ឬខាំ្លង
ហើយសរសេរនៅលើសន្លឹកបៀ "The Joker"
២)
ប្រាប់ឲ្យសិស្សសរសេរចំណុចខាំ្លង៤ទៀតនៅលើសន្លឹក “The Aces” ពោលគឺចំណុចខាំ្លងមួយនៅលើកាតនិមួយៗ
បន្តការពិភាក្សាពីភាពខ្លាំងទៅដល់ជំនាញ
និងបុគ្គលិកលក្ខណៈល្អៗដែលសិស្សគិតថាត្រូវការដើម្បីអភិវឌ្ឍបនែ្ថមទៀត។
បន្ទាប់មកស្នើរសុំឲ្យសិស្សជ្រើសយកជំនាញ ឬបុគ្គលិកលក្ខណៈចំនួន៣ដែលគេយល់ថាជាចំណុចខ្សោយនាពេលបច្ចុប្បន្ន
ហើយសរសេរនៅលើសន្លឹក “The Tens” ពោលគឺចំណុចខ្សោយមួយនៅលើកាតនិមួយៗ។
ហើយប្រាប់ឲ្យសិស្សពិពណ៌នាដោយសង្ខេបពីលក្ខណៈដែលគេត្រូវអភិវឌ្ឍជំនាញ របស់គេ
(ឧទា. អនុវត្ត សិក្សាបនែ្ថម...)
My Strength Cards
It is time to play your strength
cards! First, bundle up on a piece of paper all your skills, strengths and good
characteristics listed in previous exercises. Then select five key strengths out
of them and continue as follows:
1)
Choose one out of the five chosen ones as your special or greatest
strength and write it on “The Joker”
2)
Write your other four key strengths on “The Aces”, one strength on each
card
Let’s extend thinking! What skills and characteristics do you need to develop
further? What are your weak points? Pick two and write them on “The Tens”. Describe
also briefly how you will develop these skills - turn these weaknesses into
strengths, so to speak (e.g. practice more, study…).
កាតនៃភាពខ្លាំងរបស់ខ្ញុំ
ដល់ពេលលេងកាតនៃភាពខ្លាំងរបស់អ្នកហើយ!
ដំបូងប្រមូលដាក់ចូលគ្នានៅលើក្រដាសនូវជំនាញ ភាពខ្លាំង និងបុគ្គលិកលក្ខណៈល្អៗទាំងអស់ដែលបានកត់ទុកនៅក្នុងលំហាត់មុន។
បន្ទាប់មកជ្រើសយកចំណុចខាំ្លង៥ដែលសំខាន់ ហើយបន្តដូចខាងក្រោមៈ
១) ជ្រើសយកតែមួយចេញពីចំណុចខាំ្លងទាំងប្រាំ ដែលជាចំណុចពិសេស
ឬអស្ចារ្យ ហើយសរសេរនៅលើកាត “The Joker”
២) សរសេរចំណុចខាំ្លង៤ទៀតនៅលើសន្លឹក “The Aces” ពោលគឺចំណុចខាំ្លងមួយនៅលើកាតនិមួយៗ
ចូរយើងបន្តការគិតទាំងអស់គ្នា!
តើជំនាញ និងបុគ្គលិកលក្ខណៈណាខ្លះដែលអ្នកត្រូវការអភិវឌ្ឍបន្ថែម?
តើចំណុចខ្សោយរបស់អ្នកមានអ្វីខ្លះ? ជ្រើសយកពីរចំណុច ហើយសរសេរវានៅលើកាត “The Tens” រៀបរាប់ដោយសង្ខេបអំពីមធ្យោបាយដែលអ្នកនឹងអភិវឌ្ឍជំនាញទាំងនេះ
- ប្តូរភាពខ្សោយឲ្យទៅជាភាពខ្លាំង
ពោលគឺ (ឧទា. អនុវត្ត សិក្សាបន្ថែម...)។
Practical Approach to Career Counseling / ST
វិធីសាស្រ្តដែលមានប្រយោជន៍សំរាប់ការប្រឹក្សាអាជីព/ ST
វិធីសាស្រ្តដែលមានប្រយោជន៍សំរាប់ការប្រឹក្សាអាជីព/ ST
Ei kommentteja:
Lähetä kommentti